Pages

Showing posts with label របៀប Unlock. Show all posts
Showing posts with label របៀប Unlock. Show all posts

Saturday, March 24, 2012

UNLOCK Modem HUAWEI E153u( CellCard) Free and Work 100%



ចំពោះវិធីក្នុងការ Unlock Huawei E153u នេះគឺវាដូចទៅនឹងវិធី Unlock E173 ដែលយើងខ្ញុំបានរៀបរាប់នៅប្រកាស
មុន Unlock Huawei E173(Metfone) USB Modem Free and Work 100%
Modem របស់លោកអ្នកនឹង Relock នៅពេលដែលលោកអ្នកដក Modem ចេញ បានន័យថាលោកអ្នក
ត្រូវប្រើកម្មវិធីនេះដើម្បី Unlock រាល់ពេលដែលដោត Modem ប្រើប្រាស់។
វិធីធ្វើៈ
ជំហ៊ានទី១:សូមដោនឡូតកម្មវិធី Huawei-Modem-Unlockerv5.8.1  ឬ​  http://www.tusfiles.net/088a7z2p8u7a
ជំហ៊ានទី២: សូមដាក់ Sim ផ្សេងក្រៅពី Sim ដែល Support នឹងម៉ូឌឹមរបស់អ្នកដើម្បីដំណើរការ Unlock។
ពេលនោះវានឹងបង្ហាញផ្ទាំងមួយដែលប្រាប់អ្នកថា ស៊ីមរបស់អ្នកមិនអាចប្រើប្រាស់នឹងម៉ូឌឹមនេះបានទេ
នេះព្រោះម៉ូឌឹមរបស់អ្នកមិនទាន់បាន Unlocked ដូចនេះសូមចុច X ឬ OK ដើម្បីបិតផ្ទាំងនោះ។
ជំហ៊ានទី៣: ឥឡូវសូមបើកកម្មវិធី Huawei Modem Unlocker ។ វាគួរតែស្គាល់ម៉ូឌឹមរបស់អ្នកដោយស្វ័យប្រវត្តិ បើសិនជា
វាមិនស្គាល់សូមចុចយក “Auto Connection” នៅត្រង់ Connection Mode បន្ទាប់មកសូមបិតនឹងបើកកម្មវិធីនេះម្តងទៀត។
ជំហ៊ានទី៤:នៅពេលដែលកម្មវិធីបានស្គាល់ម៉ូឌឹមរបស់អ្នកហើយ សូមចុច “Calculate” ប៉ូតង់ដើម្បីអាន the nck និង Flash code។
ជំហ៊ានទី៥:សូមជ្រើសរើសយក “Auto-Unlock Modem”ដែលនៅក្នុងមុខងារ direct modem reader/unlocker បន្ទាប់
មកសូមចុចទៅលើប៉ូតង់ Unlock ។
ជំហ៊ានទី៦: នៅពេលដែលអ្នកទទួលបានលទ្ធផលថា “SIM in Modem is accepted. Unlocked” មានន័យថាអ្នក
បានជោគជ័យក្នុងការ Unlock នេះហើយ ពេលនេះអ្នកអាចប្រើអ៊ីនធឺណេតជាមួយស៊ីមដទៃៗទៀត។
សូមបិតកម្មវិធី Huawei Unloker រួចទៅមើលកម្មវិធីរបស់ម៉ូឌឹមអ្នក។មានសេវាបានន័យថាស៊ីមរបស់អ្នកអាចប្រើប្រាស់
ជាមួយម៉ូឌឹមនេះបានហើយ។
ដកស្រង់ចេញពី khmer4khmer . khmer2u

Sunday, March 18, 2012

Unlock Modem Metfone , cellcard ...




Software Unlock Huawei E173(Metfone) USB Modem Free and Work 100%

តាមពិតទៅ Huawei E173 (Metfone) នេះមានគេបាន Unlock ជោគជ័យរួចទៅហើយ
ប៉ុន្តែទាស់តែម្យ៉ាងគឺ ត្រូវគិតប្រាក់ ដូចនេះវាជាការពិបាកមួយដែរ។
ខ្ញុំបានស្វែងរកវិធីដោះកូដនេះនៅតាមវ៉ែបសាយមួយចំនួនហើយខ្ញុំក៏រកបាននូវ
វិធីមួយដែលងាយស្រួល រហ័ស និងមិនគិតប្រាក់។
តម្រូវការ
សូមទាញយកកម្មវិធី Huawei Unlocker + 3g usb driver.zip ជាមុនសិន។
សូមដាក់ Sim ផ្សេងក្រៅពី Sim Metfone ដើម្បីដំណើរការ Unlock។


ជាដំបូងសូមធ្វើការដំឡើង 3g usb driver ជាមុនសិន បន្ទាប់ពីដំឡើងហើយ
វានឹងទាមទារឱ្យ Restart Computer សូម Restart Computer របស់អ្នក។

ជំហ៊ានបន្ទាប់សូមបើកកម្មវិធី Huawei Modem Unlocker
សូមចុច Refresh រួច​ជ្រើសរើស Com ណាមួយ

បន្ទាប់មកសូមបញ្ចុលលេខ IMIE របស់ Modem
Huewei e173 របស់លោកអ្នក ចំពោះ Select Model សូមទុកវានៅដដែលព្រោះកម្មវិធីនេះមិនទាន់
Support ជាមួយ E173 នៅឡើយ។
បន្ទាប់មកសូមចុច CALCULATE

ក្រោយពីវាបង្ហាញលទ្ធផលបែបនេះហើយ សូមចុចទៅលើ UNLOCK MODEM រួច
ចុច SERVICE

លោកអ្នកនឹងទទួលបាននូវលទ្ធផលពីរ
លទ្ធផលទី1
បើសិនជាទទួលបានលទ្ធផលដូចរូបខាងក្រោមនេះបានន័យថា លោកអ្នកសម្រេចបាន50%ហើយ

លោកអ្នកគ្រាន់តែជ្រើសរើស UNLOCK MODEM រូចចុចទៅលើពាក្យ SERVICE ម្តងទៀតជាការស្រេច។
ពេលនេះ Modem របស់លោកអ្នកបាន Unlocked ដោយជោគជ័យ។


លទ្ធផលទី2
បើសិនជាទទួលបានលទ្ធផលដូចរូបខាងក្រោមនេះបានន័យថា លោកអ្នកជ្រើសរើស​ COM ខុសហើយ
ដូចនេះសូមជ្រើសរើស COM ផ្សេងៗទៀតរួចធ្វើតាមសេចក្តីណែនាំដូចខាងលើឡើងវិញរហូតទាល់តែ
ទទួលបានលទ្ធផលដូចលទ្ធផលទី1។

សូមបញ្ជាក់ៈ ដោយសារកម្មវិធីនេះមិនទាន់ Support ជាមួយ Huawei E173 (metfone) នៅឡើយដូចនេះ
Modem របស់លោកអ្នកនឹង Relock នៅពេលដែលលោកអ្នកដកModem ចេញ បានន័យថាលោកអ្នក
ត្រូវប្រើកម្មវិធីនេះដើម្បី Unlock រាល់ពេលដែលដោត Modem ប្រើប្រាស់។
តែមិនពិបាកទេព្រោះលោកអ្នកស្គាល់ COM របស់វារួចជាស្រច ហើយគ្រាន់តែដាក់ IMEI ចុច CALCULATE
រួចយកពាក្យ UNLOCK MODEM ហើយចុច SERVICE ពីរដងជាការស្រេច។
 ប្រភព ៖ http://iphan1th.blogspot.com/