Pages

Sunday, March 18, 2012

ប្តូរផ្ទាំង Log on នៅក្នុង Window 7



សួរស្តីមិត្តទាំងអស់គ្នា ! ជាធម្មតានៅពេលយើងបើកកុំព្យូទ័រ វានឹងចេញផ្ទាំងជា Default គឺ​ផ្ទាំង Window 7 ។ តែនៅពេលនេះយើងអាចប្តូររូបភាពនេះ ដោយដាក់រូបភាពផ្ទាល់ខ្លួនរបស់យើងបាន ។ នៅខាងលើនេះគឺជារូបភាពដែលយើងខ្ញុំបានឌីស្សាញដាក់ជា Logo និង បន្ថែមអក្សរ រួចកំណត់ឲ្យវាចេញនៅពេលដែល យើងបានបើកកុំព្យូទ័រ ។
ខាងក្រោមនេះគឺជាវិធីដើម្បីប្តូរផ្ទាំងរូបភាពនៅពេលបើកកុំព្យូទ័រ៖
១. ចូល Regedit ដោយចុច Window Key + R រួចចូលដូចខាងក្រោម HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Authentication\LogonUI\Background បន្ទាប់មកចុចពីរដងទៅលើ DWORD Key OEMBackground រួចកែតំលៃរបស់វាពី ០ ទៅជា 1 ។
២. ដំណាក់កាលនេះគឺយើងត្រូវរករូបភាពដែលយើងចង់ដាក់ តែត្រូវកំណត់រូបភាពដែលយើងចង់យកមកដាក់នេះ ឲ្យវាត្រូវនឹងទំហំរបស់អេក្រង់កុំព្យូទ័ររបស់យើង ។
៣.បន្ទាប់មកចូលទៅកាន់ Window\system32\oobe\info\backgrounds ( ករណីបើនៅក្នុង folder oobe អត់មាន folder infoដូចនេះយើងត្រូវបង្កើតវាដោយខ្លួនឯង គឺត្រូវបង្កើត Folder info រួចចូលក្នុងfolder info ដើម្បីបង្កើត folder backgrounds )។ បន្ទាប់មកទៀតយើង Copy រូបភាពរបស់យើងមកដាក់ក្នុង folder backgrounds ដែលយើងបានចូលខាងលើនេះ ដោយ ដាក់ឈ្មោះរូបភាពរបស់យើងជា backgroundDefault.jpg ។
បន្ទាប់ពីបានធ្វើដូចខាងលើរួច យើងចាប់ផ្តើមកុំព្យូទ័រយើងជាថ្មី ពេលនេះយើងនឹងឃើញរូបភាពរបស់យើងដែល យើងបានដាក់ហើយ ។




Related posts





Share/Bookmark

0 comments:

Post a Comment