Pages

Tuesday, March 20, 2012

ប្រើម៉ូឌឹមគ្រប់ប្រភេទជាមួយនឹងស៊ីមកាតគ្រប់ប្រព័ន្ធដោយប្រើកម្មវិធី Nokia PC Suite

តើអ្នកទាំងអស់គ្នាធ្លាប់គិតទេថា ចង់អោយម៉ូឌឹមរបស់អ្នកអាចប្រើប្រាស់Internetបានជាមួយនឹងស៊ីមកាតគ្រប់ប្រព័ន្ធរឺទេ? ជាការពិតណាស់រាល់​ម៉ូឌឹមនីមួយៗ គឺតែងតែមានលក្ខលៈខុសៗពីគ្នា ដោយម៉ូឌឹមខ្លះអាចអនុញ្ញាតអោយអ្នកទាំងអស់គ្នាប្រើប្រាស់នូវស៊ីមកាតបានគ្រប់ប្រព័ន្ធដោយ ​មិនចាំបាច់ដោះលេខកូដ ប៉ុន្តែក៏មានម៉ូឌឹមខ្លះមិនអាចប្រើបានគ្រប់ស៊ីមកាតផងដែរដោយវាតំរូវអោយអ្នកទាំងអស់គ្នាធ្វើការដោះលេខកូដជាមុន ​សិនទើបអាចប្រើបាន។ ថ្ងៃនេះគេហ័សទំព័រកូនខ្មែរសូមបង្ហាញពីវិធីសាស្រ្តថ្មីមួយដល់អ្នកទាំងអស់គ្នាពីវិធីដែលអាចប្រើម៉ូឌឹមគ្រប់ប្រភេទជា ​ មួយនឹងស៊ីមកាតគ្រប់ប្រព័ន្ធដោយមិនចាំបាច់ចំណាញប្រាក់ដើម្បីដោះលេខកូដម៉ូឌឹមរបស់លោកអ្នកសូម្បីតែ១សេន ដោយគ្រាន់តែលោក​អ្នក​អនុវត្នតាមវិធីសាស្រ្តងាយៗដូចខាងក្រោមនេះ ៖

1. ដាក់ស៊ីម​កាត​ទៅ​ក្នុង​ម៉ូឌឹម គ្រប់​ប្រភេទ (ម៉ូឌឹម​ដែល​ជាប់​លេខ​កូដ) ។
2. ភ្ជាប់ម៉ូឌឹមទៅនឹងកុំព្យូទ័ររបស់អ្នក វានឹងបង្ហាញថា Invalid SIM តែកុំបារម្ភអ្នកគ្រាន់តែបិទវាចោលជាការស្រេច។
3. អ្នកត្រូវធ្វើការបើក​កម្មវិធី NOKIA PC suite ( សូម​ទាញយកនៅទីនេះ! បើ​អ្នកមិន​ទាន់​មាន​កម្មវិធី​ NOKIA PC Suite ទេ )។
4. ចូល​ទៅ​កាន់ Nokia pc suite connect to internet option (ដូចរូបខាងក្រោម) ។


5. បន្ទាប់​មកអ្នក​ត្រូវ​ធ្វើការកំណត់នូវ Option មួយចំនួនដោយចុចលើរូបកូនសោរ ហើយ​ជ្រើសរើសយកប្រភេទ modem របស់​អ្នក បន្ទាប់មកចាប់​ផ្តើមធ្វើការ​ Connect វា​ដូច​ជា​ពេល​ដែល​អ្នកធ្លាប់ភ្ជាប់​ Internet ​តាមរយៈទូរស័ព្ទ​ដៃដោយ​ប្រើ​ប្រាស់ PC suite ដូច្នេះ​ដែរ ។

6. បន្ទាប់​ពី​ធ្វើ​ការ​កំណត់​រួចរាល់ហើយ​សូម​ធ្វើ​ការ​ភ្ជាប់​ Internetជាមួយនឹង Nokia PC Suite វិញម្តង ។ វានឹងបង្ហាញដូចរូបខាងក្រោមនេះ មានន័យថា Nokia PC Suite ត្រូវបានភ្ជាប់ Internet ជាមួយនឹងម៉ូឌឹមរបស់អ្នករួចរាល់ហើយ។




Related posts





Share/Bookmark

0 comments:

Post a Comment